ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ឯកឧត្ដម សួន​ប​វ៉រ ឯកឧត្ដម លី សារី និង​លោក ជា សុវណ្ណ​ធួន​អញ្ជើញ​ចូលរួម​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ សាលាឆទាន នៃ​វត្ត​សុវណ្ណក្វា​រាម​ខ័ណ្ឌ

ឯកឧត្ដម សួន​ប​វ៉រ ឯកឧត្ដម លី សារី និង​លោក ជា សុវណ្ណ​ធួន​អញ្ជើញ​ចូលរួម​បើក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ សាលាឆទាន នៃ​វត្ត​សុវណ្ណក្វា​រាម​ខ័ណ្ឌ

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​២១ ខែ​មិនា ឆ្នាំ​២០១៦​នេះ បាន ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ សាលាឆទាន នៃ​វត្ត​សុវណ្ណក្វា​រាម​ខ័ណ្ឌ ក្រោម​អធិបតិភាព​របស់ ឯកឧត្ដម សួន ប​វ៉រ អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត និង ឯកឧត្ដម លី សារី អភិបាលរង​ខេត្ត ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​អង្គភាព​ជុំវិញ​ខេត្ត និង​គ​ណះ​អភិបាល​ស្រុក​រួម​ជាមួ​យ​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ ។​

​ឯកឧត្តម សួន ប​វ៉រ អភិបាល​នៃ​គណ​អភិបាលខេត្ត​បានឲ្យដឹងថា វត្ត​បុរាណ​មួយ​នេះ គឺ​ស្ថិតនៅក្នុង​ភូមិ​ទាម​កម្ម ឃុំ​ទាម​កម្ម ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ចំណុះ​៧​ភូមិ​កាលដើមឡើយ​ប្រជា​ពលរដ្ថ​បាន​ធ្វើ​បុណ្យ​សន្សំ​កុសល្យ​នៅ​វត្ត​សុវណ្ណក្វា​រាម​ខ័ណ្ឌ ភូមិ​ទាម​កម្ម​ដែល​មាន​ចម្ងាយ​ផ្លូវ​១២​គីឡូ​ម៉ែត​ពី​ថ្នលជាតិ​លេខ​៦ ។​

​ក្នុងឱកាស​នោះ​លោក ឯកឧត្តម សួន ប​វ៉រ បាន​មានប្រសាសន៍​កោត​ស​សើ​ចំពោះ​ព្រះចៅអធិការ គណះកម្មការ​អាចារ្យ​ពុទ្ធបរិស័ទ​សប្បុរសជ​ន​នានា​ដែល​មាន​ទឹកចិត្ត​ជ្រះថ្លា​បាន​ប្រមូល​ថវិការ​សរុប​ជា​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លា ចូលរួម​កសាង​សមិទ្ធផល​ទាំងអស់​នេះ​ឡើង​វិញ ទុក​ជា​ប្រយោជន៍​បម្រើ​ដល់​វិសយ័​ព្រះពុទ្ធសាសនា​។​

​លោក សួន ប​វ៉រ បាន​រំ​ឮ​ក​ឡើង​ថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ហេដ្ឋារចនាសម្ព័ន្ធ​សង្គម នឹង​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ប្រទេស​ជាតិ​ប្រជាពលរដ្ឋ​ត្រូវ​បាន​រស់រាន​មាន​ជា​ថ្មី​ឡើងវិញ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​លើ​ក​គ្រប់​វិស័យ​ត្រូវបាន​កសាង​ជា​បន្ត​បន្ទប់​ឡើងវិញ ។​

​ឯកឧត្តម បាន​មាន​ប្រសា​ស​ន៏​បន្តថា​៖ វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ជា​ប្រពៃណី ទំនៀម​ទំលាប់​ល្អ មានការ​ព្រៀប​ប្រដៅ​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត​អំពើ​ល្អ ហើយ ឯកឧត្តម បាន​បញ្ចាក់​ថា ៖ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការបង្រួបបង្រួម​ជាតិ​ឲ្យមាន សន្តិសុខ សណ្ដាប់ធ្នាប់​ជាពិសេស​រក្សាបាន​នូវ​សិរី​ភាព​ន​យោគ​បាយ បូរ​ណា​ភាព​ទឹកដី​នៃ​ការអភិវឌ្ឍ​ន៏​ដូចជា បាន​រួមចំណែក​លើ​ការងារ​អប់រំ សីលធម៌​សង្គម ការងារ​មនុស្ស​ធ​ម៍ សង្គមកិច្ច ការងារ​បណ្ដុះបណ្ដាល​អភិវឌ្ឍន៏ ធនធានមនុស្ស ជា​កន្លែង​ដែល​ព្រះសង្ឃ​គង់​នៅ​សិក្សា​រៀនសូត្រ ធ​ម៍​វិន័យ​ទៀត ។​

​ឯកឧត្តម បាន​បញ្ចាក់​ទៀតថា ៖ សមិទ្ធផល​ដែល​សម្ភោ​ត​ដាក់ឲ្យ​ប្រើប្រាស់​សាលាឆទា​ន ដែល​បាន​ចំណាយ​អស់​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លា​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម លី សារី អភិបាលរង​ខេត្ត និង លោក ជា សុរណ្ណ​ធួន រង​មណ្ឌី​សាធារណៈការ  និង ដឹកជញ្ជូន ក៏​បាន​ឈ្លាត​ឱកាស​ពេលវេលា​របស់​ពួកលោក ចុះ​មើល​ស្រះ​ទឹក​ដែល​ស្ថិតនៅ​ខាងត្បូង​វត្ត និង​មានកំ​រោង​ស្ដា​ឲ្យ​ជ្រៅ​ជាង​មុន​ដើម្បី​ជា​កន្លែង​ស្តុក​ទឹក សំរាប់​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធ​បរិ​សាទ​ចំណុះជើងវត្ត​ទាំងអស់​បាន​ប្រើប្រាស់​ទាំងអស់គ្នា ៕

 

 

IMG-20160322-WA0000

IMG-20160322-WA0003

IMG-20160322-WA0002

IMG-20160322-WA0001

IMG-20160322-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84