ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

លោក អភិបាលខេត្ត លោក អភិបាលស្រុក និង​លោក​ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​ខេត្ត​ឃុបឃិត​គ្នា​ធ្វើបាប​អាជីវក​ផ្សារ​ចក្រី​

លោក អភិបាលខេត្ត លោក អភិបាលស្រុក និង​លោក​ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​ខេត្ត​ឃុបឃិត​គ្នា​ធ្វើបាប​អាជីវក​ផ្សារ​ចក្រី​

បន្ទាយមានជ័យ ៖ លោក អភិបាលខេត្ត លោក អភិបាលស្រុក លោក ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​ខេត្ត និង លោក ហ៊​ន ហៀ​ង​ផេង អ្នកវិនិយោគ​ភាស៊ី​ផ្សារ​ចក្រី​ថ្មី​បាន​ឃុបឃិត​គ្នា​វាស់វែង​កន្លែង​លក់ដូរ​ប្រចាំថ្ងៃ​របស់​អាជីវក​ក្រីក្រ​មាន​ដូរ​ជា ដាក់​គ្រែ កញ្ច្រែង កញ្ជើរ អោយ​រុះរើ​ដើម្បី​យក​លក់​ឡើងវិញ ក្នុង​តំលៃ​ខ្ពស់បំផុត ៤,០០០$ ទៅ ៥,០០០$ ក្នុង​មួយ​កន្លែង​កាលពី​ថ្ងៃ​ទី ៣១ ខែ ធ្នូរ ឆ្នាំ ២០១៥ ។
​កន្លែង​កំពុង​លក់ដូរ​នេះ​គឺ​ម្ចាស់​ផ្សារ​មុន​ឈ្មោះ លោក ទិ​ត្យ លេក បាន​ធ្វើ​ទុក​សំរាប់​ប្រជាពលរដ្ឋ ឬ​អាជីវក​ក្រីក្រ​មក​ពី​ជនបទ​មាន​ទីកន្លែង​សំរាប់​លក់ដូរ​ប្រចាំថ្ងៃ​គឺ​គាត់​គ្រាន់តែ​យក​ថ្លៃ​សំអាត​អនាម័យ​ប្រមូល​សំរាម​តែប៉ុណ្ណោះ​ជា​គោលនយោបាយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បែរជា​អស់លោក​ខាងលើ​មាន​សកម្មភាព​រំលោភ​បំពាន​លើ​កិច្ចសន្យា​របស់​អាជ្ញាធម៌​ស្រុក​ជាមួយ​អ្នកវិនិយោគផ្សា​រ​មុន និង​ការគាំទ្រ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​អាណត្តិ ២៥​ឆ្នាំ ។​

​អាជីវក​ចំនួន​៦៨​គ្រួសារ​បាន​ដាក់ពាក្យ​ជូនទៅ ឯកឧត្តម​អភិបាលខេត្ត​ចំនួន​ពីរ​លើក​មក​ហើយ តែ​ពុំ​មាន​ឃើញ​ការដោះស្រាយ​អ្វី​សោះ ។ ជាពិសេស​សេចក្តីសំរេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ​៦៥៦ សហវ​ភ​អ​ច ចុះ​ថ្ងៃ​ទី​១០ ខែ កុម្ភះ ឆ្នាំ ២០១៦ អនុញ្ញាត​ផ្នែក​ហិរញ្ញវត្ថុ​វិនិយោគ​ភាស៊ី​ផ្សារ​ទេ គឺ​ប្រើប្រាស់​ថវិការ ២៣០,៥២៨,០០០​លាន​រៀល​តែ​ប៉​ណ្ណោះ ដែល​ប្រមូល​ភាស៊ី​បាន​ជាម​អធ្យម​ក្នុងរយៈពេល​១៦​ឆ្នាំ​រហូត​ដល់​ទៅ​ចំនួន ១៤៤០​លាន​ឯណោះ​តើ​យ៉ាងណាដែរ​?

​នេះ​គឺជា​ការបាត់បង់​ថវិកា​ចំណូល​រដ្ឋ​យ៉ាងច្រើន​បំផុត ដូច្នេះ​ក្រុមអាជីវក​សុំ​អំពាវនាវ​ដល់​សម្ដេច​តេ​ជោនា​យករ​ដ្ឋ​ន្ត្រី ហ៊ុន សែន មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ផង ៕​

 

IMG-20160314-WA0011aaa IMG-20160314-WA0010 IMG-20160314-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84