ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​ក្រុមហ៊ុន YCH Group បង្ហាញ​បំណង​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​នៅ​កម្ពុជា​: វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​

​ក្រុមហ៊ុន YCH Group បង្ហាញ​បំណង​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​នៅ​កម្ពុជា​: វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​

​នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Robert Yap ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន YCH Group ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​បណ្ដា​ប្រទេស​ចំនួន​១៦ ហើយ​ក្រុមហ៊ុន​មាន​ឧត្តមភាព​លើ​ផ្នែក​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ដែល​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រែក្លាយជា​ក្រុមហ៊ុន​ឈានមុខ​មួយ នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សម្រាប់​តំបន់​អាស៊ី​។ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​សម្ដែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា ដែល​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​មួយ​ដ៏​ខ្ពស់​ប្រកបដោយ​ចីរភាព ហើយ​តាមរយៈ​នេះ ក្រុមហ៊ុន​ក៏​បាន​សម្លឹង​ឃើញ​នូវ​កាលានុវត្តភាព និង​សក្ដានុពល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​បង្ហាញ​បំណង​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដែល​រួមមាន​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ជាដើម​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន ដែលមាន​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​វិស័យ​នេះ ដែល​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដើម្បី​គាំទ្រ​ទៅដល់​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក មាន​ជាអាទិ៍​៖ អាកាសយានដ្ឋាន​អន្តរជាតិ​, កំពង់ផែ​ទឹក​ជ្រៅ​, ផ្លូវ​ល្បឿន​លឿន​, ការលើកកម្ពស់​គុណភាព​ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ថ្នល់ ជាច្រើន​។ សម្ដេច​បវរ​ធិបតី​ក៏បាន​គូសបញ្ជាក់​បន្ថែមថា ទន្ទឹម​នឹង​ការទាក់ទាញ​វិនិយោគិន​ថ្មីៗ​មក​កម្ពុជា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​ការធានា​ឱ្យបាន​នូវ​បរិយាកាស​អំណោយផល​, ភាព​ប្រកួតប្រជែង​, ភាព​រីកចម្រើន​, និង​ភាពជោគជ័យ​របស់​វិស័យ​ឯកជន ដែល​កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ឱ្យបាន​លម្អិត និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្នុង​ការរៀបចំ​ផែនការអាជីវកម្ម​សម្រាប់​ពេលអនាគត របស់​ក្រុមហ៊ុន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84