ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ប្រធាន​វិទ្យាស្ថាន KSI មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត​

ប្រធាន​វិទ្យាស្ថាន KSI មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត​

នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​តាន់​ស្រ៊ី មី​សែ​ល យ៉ាវ​( Tan Sri Micheal Yeoh) ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (KSI) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ​សូហ្វីតែ​ល រាជធានី​ភ្នំពេញ​

​នៅក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​វិទ្យាស្ថាន KSI បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ដំណើរការ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល “​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​សកល​ឆ្នាំ ២០២៤” នៅ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​ធុរជន​ជាច្រើន​មក​ពី​ទ្វីប​អឺរ៉ុប អាស៊ី និង​បណ្ដា​ប្រទេស​ធំៗ ដូចជា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ អូស្ដ្រាលី ជប៉ុន ចិន និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​នេះ​មាន​គោលបំណង​បង្កើតជា​វេទិកា​មួយ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ធុរជន និង​វិនិយោគិន​បរទេស​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​កាលានុវត្តភាព និង​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ហើយ​បណ្ដា​វិនិយោគិន​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ក៏​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នា​នោះ លោក​ប្រធាន​ក៏​បាន​គូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹង​អាច​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ លោក​ប្រធាន​វិទ្យាស្ថាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត​

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ដល់​វិទ្យាស្ថាន KSI ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដេ​ី​ម្បី​កំណើន ការងារ សមធម៌​ប្រសិទ្ធភាព និង​ចីរភាព​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច គឺជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​វិស័យ​ឯកជន​បាន​ដើរតួនាទី​គន្លឹះ​ក្នុងកា​រ​បង្កេីត​ការងារ ដេ​ី​ម្បី​ចូលរួម​ចំណែក​លើកក​ម្ព​ស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រ​សេីរ និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ យន្តការ​ចាំបាច់​នានា និង​ការលេីកទឹកចិត្ត​ដើ​ម្បី​ធានា​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​ការតភ្ជាប់​ទៅ​កាន់​ទីផ្សារ​តំបន់ និង​ពិភពលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានា​នូវ​ភាពជោគជ័យ និង​កាលានុវត្តភាព​កាន់តែ​ច្រើន​ថែមទៀត សម្រាប់​វ​ការវិនិយោគ​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ លោក​ប្រធាន​វិទ្យាស្ថាន KSI ក៏​បាន​ប្រគល់​ពានរង្វាន់ “​ភាពជា​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​” ជូន​សម្ដេច​បវរ​ធិបតី ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84