ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ នឹង​បើក​ជើងហោះហើរ​ត្រង់​រវាង វៀង​ចន្ទន៍​-​ភ្នំពេញ ឡើង​វិញ​នៅ​ខែក្រោយ បន្ទាប់​ពី​ផ្អាក​អស់​ជាច្រើន​ឆ្នាំ​

​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ នឹង​បើក​ជើងហោះហើរ​ត្រង់​រវាង វៀង​ចន្ទន៍​-​ភ្នំពេញ ឡើង​វិញ​នៅ​ខែក្រោយ បន្ទាប់​ពី​ផ្អាក​អស់​ជាច្រើន​ឆ្នាំ​

​ចេញផ្សាយ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤
(​ភ្នំពេញ​)៖ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នឹង​បើក​ជើងហោះហើរ​ត្រង់​ទៅមក វៀង​ចន្ទន៍​-​ភ្នំពេញ ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤​ខាងមុខ​នេះ​តទៅ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម លោក ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា បានបញ្ជាក់​ថា ដោយ​ពិនិត្យឃើញ​គ្រប់​យ៉ាង​បាន​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ក្នុង​នោះ​វិស័យ​ទេសចរណ៍ ក៏​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ បាន​សម្រេចចិត្ត​ធ្វើ​ការហោះ​ត្រង់​ឡើងវិញ វៀង​ចន្ទន៍​-​ភ្នំពេញ ដែល​គ្រោង​ចាប់ផ្តើម​ហោះនា​ថ្ងៃ​១៩ ខែ​មីនា ឆ្នាំ​២០២៤ ខាង​មុខ​តទៅ ដោយ​ក្នុង​មួយ​សប្តាហ៍​មាន​ចំនួន​៣​ជើង គឺ​ថ្ងៃ​អង្គារ​-​ព្រហស្បតិ៍ និង​សៅរិ៍ ដោយ​ប្រើ​យន្តហោះ Air Bus320 ឬ ATR 72​។​

​លោក​បន្ថែមថា «​ក្នុង​រយៈពេល​វែង ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ក៏​មាន​គម្រោង​នឹង​ធ្វើការ​ត​ភ្ជាប់​ផ្លូវ​ហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ចេញ​លិខិត​ផ្តល់​ការអនុញ្ញាត​សម្រាប់​ការហោះហើរ​តាម​សំណើ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​រួចរាល់​ហើយ​ដែរ​»​។​

​បើ​តាម​អ្នកនាំពាក្យ​រូបនេះ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ធ្លាប់បាន​ធ្វើ​ការហោះហើរ​ត្រង់​លើ​កំណាត់​ផ្លូវ វៀង​ចន្ទន៍​-​ភ្នំពេញ តាំងពី​អំឡុង​ទសវត្សរ៍​៨០ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​២០០០ ប៉ុន្តែ​ដោយសារ​កត្តា​ទីផ្សារ​បាន​ធ្វើឱ្យ​ការហោះហើរ​លើ​កំណាត់​ផ្លូវ​នេះ ត្រូវបាន​ផ្អាក​មួយរយៈ​។ ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​បាន​ប្រើប្រាស់​សិទ្ធិ​ហោះហើរ​របស់​ខ្លួន​លើ​កំណាត់​ផ្លូវ​នេះ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Codeshare agreement) តែ​ទោះជា​ក្នុងស្ថានភាព​ណាក៏ដោយ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នៅតែ​បន្ត​ការហោះហើរ​ត្រង់​រវាង ហ្លួង​ព្រះ​បាង​-​ប៉ាក់​សេ​-​សៀមរាប​-​ប៉ាក់​សេ​-​ហ្លួង​ព្រះ​បាង ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ ATR 72 ដែល​មាន​ចំនួន​ជើងហោះហើរ​ប្រមាណ ៣​ជើង ក្នុង​មួយ​សប្តាហ៍​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ក្នុងការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ឡាវ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ បាន​ប្រកាស​ដាក់​ចេញ​នូវ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី នៅក្នុង​តំបន់​បន្ថែមទៀត ដោយ​ហោះ​រវាង​សុ​វណ្ណា​ខេ​ត​-​បាងកក វៀង​ចន្ទន៍​-​ភ្នំពេញ និង​វៀងចន្ទន៍​-​ដា​ណា​ង ប្រទេស​វៀតណាម​។​

​គួរកត់សម្គាល់​ផងដែរ​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជាមួយ​លោក ថង លុន​ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣» នៅ​ប្រទេស​ចិន កាល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣ សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​កិច្ច​សហ​ប្រត្តិ​ការលើគ្រ​ប់​វិស័យ​រវាង​កម្ពុជា និង​ឡាវ ដែល​សម្រេច​បាន​កន្លង​មក​។​

​ក្នុងឱកាស​នោះ សម្តេច​ធិបតី​បាន​លើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​ការដាក់ចេញ​នូវ​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​ត្រីភាគី កម្ពុជា​-​ឡាវ​-​វៀតណាម «​ប្រទេស​បី គោលដៅ​តែ​មួយ (Three Countries One Destination)» និង​ការ ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​វៀង​ចន្ទន៍​-​ភ្នំពេញ​។​

​ជាមួយគ្នា​នោះ​ដែរ លោក ថង​លុន ស៊ី​សុ​លី​ត បាន​ប្រកាស​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ធិបតី ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​ត្រីភាគី កម្ពុជា​-​ឡាវ​-​វៀតណាម «​ប្រទេស​បី គោលដៅ​តែ​មួយ (Three Countries One Destination)»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០២៣​កន្លងទៅ ឡាវ​គឺជា​ភ្ញៀវទេសចរ​បរទេស​ធំ​ទី​៤ ដែល​បាន​ធ្វើដំណើរ​មក​ទស្សនៈ​កិច្ច​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​សរុប​ជាង ៣៧​ម៉ឺន​នាក់ កើនឡើង​រហូត​ដល់​ទៅ​៣០២%​។ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​សង្ឃឹម និង​ជឿជាក់​ថា ភ្ញៀវទេសចរ​កម្ពុជា និង​ភ្ញៀវទេសចរ​បរទេស​នឹង​ចូលរួម​គាំទ្រ​ដល់​ការហោះហើរ​ត្រង់នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84