ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​សាច់ញាតិ និមន្ត​ព្រះសង្ឃ ៦៧​អង្គ រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា​

​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​សាច់ញាតិ និមន្ត​ព្រះសង្ឃ ៦៧​អង្គ រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​និង​ថ្ងៃ​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​កូនចៅ ក្រុមគ្រួសារ​សាច់ញាតិ បាន​បន្ត​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប ១​ឆ្នាំ និង​ឆ្លង​ប្រាង្គ​ព្រះ​ចេតិយ​ឧទ្ទិស​កុល​ដល់​ដួង​វិញ្ញាក្ខន្ធ លោកជំទាវ មហា​សទ្ធា​ភិរ័ក្ខ​ធម្ម​សិរិរត​ន៍ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ដែល​ត្រូវជា​ប្អូនថ្លៃ សម្តេច​តេជោ​។​

​ដោយ​ក្នុង​ថ្ងៃទី​២​នៃ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំនេះ ដែល​ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​វត្ដបុ​ទុម​វត្ដី សម្តេច​តេជោ ព្រមទាំង​កូនចៅ ក្រុមគ្រួសារ​សាច់ញាតិ បាន​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទានធូប​ផ្កា​ភ្ញី​ទឹកអប់​ប្រេង​ម្ស៉ៅ ថ្វាយ​ចំពោះ​ព្រះ​បដិមា និង​បាន​និមន្ត​សម្តេចព្រះ​ព្រះ​ពោធ​វង្ស អំ លឹម​ហេង ព្រះសង្ឃ​នាយករង​ទី​១ សម្តេចព្រះវ័ន្តរ​ត្ន ណ​យ ច្រឹក ព្រះ​សង្ឍនាយក​រងទី​២ សម្តេចព្រះ​ឧត្តម​វង្សា មួង រ៉ា ព្រះសង្ឃ​នាយករង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​រាជាគណៈ និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ ចំរើន​ព្រះ​ប​រិត្ត នមស្សការ​ព្រះ​រតនត្រ័យ និង​សមាទានសិល តាម​គន្លង​ប្រពៃណី​សាសនា​។​

​លោកជំទាវ មហា​សទ្ធា​ភិរ័ក្ខ​ធម្ម​សិរិរត​ន៍ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាម​ហ៊ឹង កើត​នៅ​ថ្ងៃ​សុក្រ ៨​កើត ខែ​ផល្កុន ឆ្នាំ​រកា ព​.​ស ២៥០០ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​១៩៥៧ ដែល​បាន​ទទួលមរណភាព នៅ​ថ្ងៃ​សុក្រ ១៣​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង ១៨៖១៣​នាទី​ល្ងាច ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ​។​

​បន្ទាប់​ពី​ប្រារព្វ​កិច្ច​តាម​ប្រពៃណី​សាសនា​រួចមក អង្គពិធី​ទាំងមូល​បាន​អារាធនា​សម្តេច​ព្រះសង្ឃ​នាយករង សម្តេច ព្រះ​រាជាគណៈ ព្រះសង្ឃ ស្វាធ្យា​ព្រះ​សតប្បករណាភិធម្ម (​ដារ​) រាប់បាត្រ​វេរ​ភត្តាហា​រ ថ្វាយ​ប្រគេន សម្តេចព្រះ​សង្ឃនាយករ​ង សម្តេច ព្រះ​រាជាគណៈ ព្រះសង្ឃ​។ សម្តេចព្រះ​រាជាគណៈ ព្រះសង្ឃ កត្តា​នុ​មោទនា ព​ហូរ​ទេ​វា​ធ្វ​ន៍ បត្តិ​ទាន​តាហ និមន្ត​សម្តេច​ព្រះសង្ឃ​នាយករង ព្រះ​រាជាគណៈ ព្រះសង្ឃ ៦៧​អង្គ គោចរ​បិណ្ឌ​បាត្រ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84