ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ថ្ងៃនេះនគរបាល ជាតិឃាត់ខ្លួន មនុស្ស៥នាក់ ដែលត្រៀម ចែកខិត្តប័ណ្ណ សេចក្ដីអំពាវនាវត្រៀម ធ្វើបាតុកម្ម ក្នុងព្រះរាជ ពិធីបុណ្យអុំទូក

ថ្ងៃនេះនគរបាល ជាតិឃាត់ខ្លួន មនុស្ស៥នាក់ ដែលត្រៀម ចែកខិត្តប័ណ្ណ សេចក្ដីអំពាវនាវត្រៀម ធ្វើបាតុកម្ម ក្នុងព្រះរាជ ពិធីបុណ្យអុំទូក

​(ភ្នំពេញ​)៖ នាយឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​ នគរបាល​ជាតិ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ មនុស្ស​៥​នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ របស់​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន ​នគរបាល​រាជ ធានី​ភ្នំពេញ​ ​បានចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ ​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធករណី​ ត្រៀម​ចែក​ ខិត្តប័ណ្ណ ​សេចក្ដី​អំពាវនាវ​ត្រៀម ​ធ្វើ​បាតុកម្ម​ ក្នុង​ព្រះរាជ​ ពិធីបុណ្យ​អុំទូក​
យោងតាមគេ ហទំព័រអគ្គស្នងការ នគរបាលជាតិ ដែលដកស្រង់ សំដីរបស់នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បញ្ជាក់​ថា​ កម្លាំង​ជំនាញ​ របស់​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​ នគរបាល​រាជ ធានី​ភ្នំពេញ​ បាន​ចុះ​សហការ ​ជាមួយ​កម្លាំង​ជំនាញ ​របស់​នាយកដ្ឋាន ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋ កម្ម​ឆ្លង​ដែន​ និង​កម្លាំង​ ផ្នែក​សន្តិសុខ​ នៃ​អធិការដ្ឋាន ​នគរបាល​ ខណ្ឌឫស្សីកែវ​ បាន​ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ ៥​នាក់​ នៅ​ចំណុច​ផ្ទះ​លេខ ​E18​ ក្នុងភូមិ​បឹង​ សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​​ ជនសង្ស័យ​ទាំង ​៥​នាក់​រួម​មានដែល ត្រូវឃាត់ខ្លួន រួមមាន៖​
១៖ ​ឈ្មោះ​ ជី​ម​ សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ព្រៃ​ក្រាំង​ ឃុំ​មាន​រិ​ទ្ធ​ ស្រុក​ដងទង់​ ខេត្តកំពត​ មុខងារ​ជា​សមាជិក ​រណសិរ្ស​រំដោះ ជាតិ​ខ្មែរ​ កាន់​អត្តសញ្ញាណ ប័ណ្ណ​លេខ​ 110634291​ មាន​ទីលំនៅ ​បច្ចុប្បន្ន​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​​ ឈ្មោះ​ខាងលើ​នេះ​ បាន​ទទួលបញ្ជា​ពី​ឈ្មោះ​ យ៉ា​ត​ យ៉​យ​ ដែល​ជា​ជំនួយ ការ​របស់​ឈ្មោះ​ សម​ សេរី​ ជា​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ បាន​បញ្ជូន​ខិត្ត ប័ណ្ណ​ដែល​មាន​ ចំណងជើង​ថា​៖​ «សេចក្ដី​អំពាវ នាវ​ត្រៀម​ធ្វើ​បាតុកម្ម​» ដែល​ជា​ប្រភេទ​ ក្រដាសរាម ​A4​ តាម​រយៈ​សារ​ អេ​ឡិ​ក​ត្រូ​និ​ច​ ឲ្យទៅ​ឈ្មោះ​ ជី​ម​ សា​វឿ​ន​ យក​មក​ព្រី​ន​ និង​ Copy​ ដើម្បី​យក​ទៅ ​ចែកចាយ​បន្ត ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ខាង​មុខ​នេះ​
២៖ ​ឈ្មោះ​ ដួង​ន​ន្តា​ អាន់​ណា​ន់​ដា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ក្រាំង​ ឃុំ​ព​ព្រា​លើ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ មុខងារ​ជា​បុគ្គលិក​ ក្រុមហ៊ុន​ថៃ​ កាន់​លិខិតឆ្លង ដែន​លេខ​ N00128430​ ស្នាក់​នៅ​ បណ្ដោះអាសន្ន​​ ផ្ទះ​លេខ​ E18​ នៅ​ភូមិ​បឹង​សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ឈ្មោះ​ខាងលើ​បាន​ស្គាល់ឈ្មោះ​ យ៉ា​ត​ យ៉​យ​ ដែល​ជា​ជំនួយ ការ​របស់​ឈ្មោះ​ សម​ សេរី​ ជា​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ ដែល​បាន​បួស​រៀន​ នៅ​វត្ត​ជាមួយ​ ក្នុង​ប្រទេស​ថៃ​ ហើយ​ឈ្មោះ​ យ៉ា​ត​ យ៉​យ​ បាន​ប្រគល់​ សៀវភៅ​មួយ​ ក្បាល​របស់​រណ សិរ្ស​រំដោះជាតិ​ខ្មែរ​ ដែល​មាន​ ចំណងជើង​ថា «​អា​ថ៍កំ​បាំង ​របស់​ខ្មែរ​ ឬ​គល់​៧​មក​រា» ដើម្បី​ទុក​ឲ្យ​ខ្លួន ​(​ដួង​ ន​ន្ដា​ អាន់​ណា​ន់​ដា​)​ ទុក​មើល​
៣៖ ​ឈ្មោះ​ ប្រាក់​ សាន្ត​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​លួង​ ឃុំ​ឬ​ស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ (​ជា​ម្ចាស់ផ្ទះ​)​​ មុខងារ​យោ ធា​ការិយាល័យ​ទី​២ ​ទ័ពជើងគោក​ អត្តសញ្ញាណ ប័ណ្ណ​លេខ​180709225​ មាន​ទីលំនៅ ​បច្ចុប្បន្ន​ នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្លរ​ក្រាម​ ក្រុង​សៀម​រាម​ ខេត្តសៀមរាប​​
៤៖ ​ឈ្មោះ​ ឃួ​ន​ តាំ​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​អញ្ចាញ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ មុខងារ​នៅផ្ទះ​ ទីលំនៅ​បច្ចុប្បន្ន​​ នៅ​ភូមិ​អញ្ចាញ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​
៥៖ ​ឈ្មោះ​ ចិន​ សា​រិ​ទ្ឋ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ត្រពាំង​ខ្នា​ ឃុំ​រាជមន្ទីរ​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​​ មុខងារ​អ្នកបើក បរ​រថយន្ត​ ឲ្យ​ឈ្មោះ​ ឃួ​ន​ តាំ​កាន់​អត្ត សញ្ញាណប័ណ្ណ​លេខ​ 090801663​ ទីលំនៅ​បច្ចុប្បន្ន​៖​ នៅផ្ទះ​លេខ​ D63​ ភូមិ​បឹង​ សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​
​លោកឧត្តម សេនីយ៍បញ្ជាក់ថា ក្នុង​ការ​ឃាត់ខ្លួន ​អ្នក​ទាំង​៥​នាក់​ ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ នូវ​ខិត្តប័ណ្ណ​របស់ ​រដ្ឋាភិបាល​ជាតិ ខ្មែរ​និរទេស​ ចំនួន​២៣​សន្លឹក​ និង​សៀវភៅ​ មាន​ចំណងជើង​ថា​៖​ ឫ​គល់​៧​មក​រា​ ចំនួន​០១​ក្បាល​​ បច្ចុប្បន្ន​ឈ្មោះ ​ទាំង​០៥​នាក់​ខាងលើ​ សមត្ថកិច្ច​កំពុង ធ្វើការ​សាកសួរ​ ដើម្បី​អនុវត្តន៍​ នីតិវិធី​បន្ត​៕

 

23023664_490738511308519_1425931565_n 22883477_490738584641845_1038692736_n 22901475_490738581308512_941511301_n 22855447_490738571308513_1208599846_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84