ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ឯ.ឧ បណ្ឌិត​ហ៊ុន ម៉ាណែត អញ្ជើញជា អធិបតិ​ក្នុងពិធី កាត់​ឬសសីមា​ក្នុង វត្តគីរីមង្គល ​ហៅវត្តភ្នំធំ

ឯ.ឧ បណ្ឌិត​ហ៊ុន ម៉ាណែត អញ្ជើញជា អធិបតិ​ក្នុងពិធី កាត់​ឬសសីមា​ក្នុង វត្តគីរីមង្គល ​ហៅវត្តភ្នំធំ

ខេត្តកំពត នៅព្រឹកថ្ងៃទី ២៦​ខែមិថុនា ឆ្នាំ​២០១៧​ បាន​អញ្ជើញ ជាអធិបតិ ក្នុងពិធីកាត់ ឬសសីមា និងសម្ពោធ សមិទ្ធផលនានា ក្នុងវត្តគីរីមង្គល ហៅវត្តភ្នំធំ​ស្ថិតក្នុងភូមិ មនោសុខ ឃុំតាកែន ស្រុកឈូក ពិធីនេះ​ក៏បាន ការអញ្ជើញចូលរួម ពីសំណាក់ ឯ.ឧ ចាន់ ចេស្ដា​អភិបាល​នៃ គណៈអភិបាលខេត្ត ព្រមទាំង មន្ត្រីប្រតិភូអម ដំណើរផង ដែរលោក ខៀវ រិទ្ធិភណ្ឌ អភិបាលនៃ គណៈអភិបាល ស្រុកឈូក បានអោយដឹង អំពីសមិទ្ធផល រីកចម្រើននានា លើគ្រប់វិស័យ​ទាំងពុទ្ធចក្រ និង​អាណាចក្រ ក្នុងទូទាំង ស្រុកឈូកគួរអោយ មោទនៈ ឯចំណែក វត្តគីរី​មង្គលនេះបានកកើត ឡើង​ក្នុងឆ្នាំ​២០១៤ និងបានកសាង នូវសមិទ្ធផល នានាជាបន្តបន្ទាប់ ដោយចំណាយ អស់សរុបថវិកា សរុប​៣២៦ ៤៨២ដុល្លា ។​ក្នុងនោះ ព្រះវិហារដែល បានធ្វើពិធី​ កាត់ឬសសីមា នាពេលនេះ​ ក៏បានចាប់ ផ្ដើមកសាងឡើង​ក្នុងដើមឆ្នាំ២០១៣ និងរួចរាល់ជាស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០១៧ ដែលមានទំហំ បណ្ដោយជាង ១៦ម៉ែត្រ​និង​ទ ទឹងជាង​៩ម៉ែត្រ ចំណាយថវិកា អស់សរុប២៦៧ ៨៧៧ដុល្លាផងដែរ ឯ.ឧ ចាន់ ចេស្ដា​អភិបាល​នៃ គណៈអភិបាលខេត្ត បាន​ចាត់ទុក ព្រះ​វិហារ​និង ​សមិទ្ធផលនានា ដែលធ្វើពិធី សម្ពោធនៅ ក្នុងវត្ត​គីរី​មង្គលនា ពេលនេះ គឺពិតជាបាន រួមចំណែក​ក្នុង ចំណោម​សមិទ្ធ ផលធំៗជាច្រើនទៀត ដើម្បីជាការ ឆ្លើយតបបំរើអោយ វិស័យពុទ្ធចក្រ ក្នុងខេត្តកំពត ជាមួយគ្នានោះ ​ឯកឧត្តម អភិបាល​ខេត្ត​ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់​សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ដែលតែងតែ បានអញ្ជើញចុះ ជួប​ជាមួយ​ ប្រជាពលរដ្ឋ​នៅគ្រប់ទីកន្លែង ទូទាំងប្រទេស ពិសេស​ក្នុង ខេត្តកំពត ដើម្បី​សួរសុខទុក្ខ ស្វែងយល់ពី ការលំបាកខ្វះ ខាត​និងដោះ ស្រាយសំណូមពរ​តម្រូវការរបស់ ប្រជាពលរដ្ឋជាប្រចាំ សកម្មភាព និងកាយវិការ ប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវ ទាំងនេះ បានសបញ្ជាក់ អោយឃើញ នូវកិច្ចខិតខំ ប្រឹងប្រែង នៅក្នុង​ស្រទាប់យុវ វ័យសក្តិសម ជាទំពាំងស្នង ឬស្សី ប្រកបដោយ គុណភាពខ្ពស់​សម្រាប់​ការបន្តថែរក្សា សន្តិភាព និងការ​អភិវឌ្ឍន៍​ មាតុភូមិកម្ពុជា​ ជាទីស្រឡាញ់ នៃយើង​
មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ម៉ាណែត​ ក៏បានលើក ឡើងអំពីបរិបទ អំណោយផលនៃ ប្រទេសជាតិ នាបច្ចុប្បន្ន ដែលកំពុងមាន សន្តិភាព ពេញលេញ និងមាន ការអភិវឌ្ឍន៍ យ៉ាងខ្លាំក្លា ហើយសមិទ្ធ ផលទាំងអស់ នោះ​គឺសុទ្ធសឹង​បានកើត ចេញពីអំណោយ ផលនៃសន្តិភាព យ៉ាងពិតប្រាកដ តាមរយៈយុទ្ធ សាស្ត្រឈ្នះៗ​ក្រោមការដឹក នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ ក្នុងទូទាំង ប្រទេស ឯកឧត្តម​ ក៏បានបន្តថា៖ ដោយមើល ឃើញពីសច្ចភាព នេះហើយ តាមរយៈការបង្ហាញ ពីលទ្ធផលនៃ ការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៤ឆ្នាំ​២០១៧នេះ ឃើញថា គណបក្ស​ប្រជាជនកម្ពុជា នៅតែទទួលបាន​ជ័យ​ជំនៈដោយ ទទួលបានពី ​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត នៅតែបន្ត ការស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុក ចិត្តលើការដឹក នាំដ៏ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​មានសម្ដេច តេជោ​ហ៊ុន សែន​ជានា​យករដ្ឋមន្ត្រី ដោយផ្ដើមចេញ ពីសារៈប្រយោជន៍​នៃសន្តិភាព នេះហើយ ឯកឧត្តម​បណ្ឌិត ​ហ៊ុន​ម៉ាណែត ក៏បានផ្ដាំផ្ញើ​ដល់ ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវ​ចូលរួម ថែរក្សាអោយ បាននូវ សន្តិភាព ដ៏ថ្លៃថ្លានេះ​សម្រាប់​កូនចៅជំនាន់ ក្រោយទៀត របស់យើងទាំង អស់គ្នាផងដែរ ជាមួយគ្នានោះ​ ឯកឧត្តម បណ្ឌិត​ហ៊ុន​ម៉ា ណែតក៏បាននាំ មកនូវការសួរ សុខទុក្ខពីសំណាក់ស ម្ដេចតេជោ ​និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ​ និងបាន ថ្លែង​កាកោត សរសើរចំពោះ ​ព្រះ​សង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជន ដែលបាន រួមសាមគ្គីគ្នា ក្នុងការរួមចំណែក កសាងនូវសមិទ្ធផល ក្នុងទីអារាមវត្តនេះ ឡើងជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បី ជ្រោងខ្ពស់ វិស័យព្រះពុទ្ធ សាសនា​ដែល ជាសាសនារបស់​ រដ្ឋនៅកម្ពុជា ​អោយបានកាន់តែ រីកចម្រើនថែ មទៀត​
ក្នុងឱ​កាសនោះ​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ម៉ាណែត ក៏បាន បំពាក់គ្រឿង​ឥស្សរយសស្ថាប នាជាតិនិងមេ ដាយការងារ ដល់សប្បុរស ជនរួមទាំង មន្ត្រីរាជការ ព្រមទាំង​ ប្រគេនថវិកា ចំនួន៤២លានរៀល ដល់ព្រះសង្ឃ វត្តគីរីមង្គល និងថវិកាចំនួន ១៥លានរៀល​ដល់ វត្តអង្គមន្នីវ័ន្ត ស្រុកជុំគិរី​ សម្រាប់​ដោះ ស្រ័យកសាងបន្ត និង បានជូន​សម្ភារៈ​សិក្សា និងថវិកា មួយចំនួន ដល់សិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង លោក​យាយ លោកតា​ដែល បានចូលរួម នាពេលនេះ ផងដែរ៕

 

19437750_436726310043073_1933725919642062861_n 19510660_436726293376408_4561304874858135862_n 19430192_436726446709726_5598914741330896436_n 19554872_436726673376370_7752474173662629208_n 19424548_436726373376400_3735543815028675013_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84