ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ថ្នាំញៀនជាង៩០មុឺនគ្រាប់ ត្រូវតម្រួតថៃក្របួចបាន

ថ្នាំញៀនជាង៩០មុឺនគ្រាប់ ត្រូវតម្រួតថៃក្របួចបាន

ប្រទេសថៃ ៖ ជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងថ្នាំញៀន ជិត១លានគ្រាប់ ត្រូវបានកំលាំងជំនាញនៃ អង្គភាពប្រឆាំង គ្រឿងញៀន នៅខេត្តប្រៈជួប តាមប្រមាញ់ បង្ក្រាបាន បន្ទាប់ពីទទួលដំណឹង ពីកំលាំងសម្ងាត់ ក្នុងរយៈពេល ២ថ្ងៃរួចមក យោងតាមរបាយការណ៍ ដែលយើងទទួលបាន គឺ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី៩ មិថុនាឆ្នាំ២០១៧ អង្គភាពប្រឆាំង គ្រឿងញៀន ស្នងការដ្ឋាន តម្រួតខេត្តប្រៈជួប ប្រទេសថៃ បានពង្រាយកំលាំង ដើម្បីស្ទាក់ចាប់ រថយន្តពីរគ្រឿង ដែលគេសង្ស័យថា អាចមានការរត់ពន្ធ នូវសារធាតុញៀន យកទៅចែកចាយ តាមបណ្តាខេត្ត មួយចំនួន នៅភាគខាង ត្បូងនៃប្រទេសថៃ នៅពេលនោះដែរមុខសញ្ញាទី១ ក៏បានបង្ហាញខ្លួន គឺជារថយន្តម៉ាក អុីស៊ុយៗ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៦៩៦៣ ក្នុងពេលនោះដែរ កំលាំងបាន អោយសញ្ញា បញ្ជាអោយបញ្ឈប់យាន ដើម្បីត្រួតពិនិត្យ ដោយក្នុងនោះ ដែរមានមនុស នួន០២នាក់ គឺអ្នកបើកបរ មានឈ្មោះ សុថាត់ ក្រៈចាយសិរី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ៤ ឃុំបុះឫស្សី ស្រុកមឿងសុរិន្ទ ខេត្តសុរិន្ទ និងអ្នករួមដំណើរ មានឈ្មោះ ខាំរ៉ុន ច័ន្ទអន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ០៣ ឃុំបួវឌ្ឍនា ស្រុកណងផៃ ខេត្តភិតប៊ូន ក្រោយការត្រួតពិនិត្យ ទោះបីដឹងថា រថយន្តនេះគឺ កំលាំងសម្ងាត់បាន បញ្ជាក់យ៉ាងច្បាស់ ក៏ដោយ ក៏ការត្រួតពិនិត្យនេះ ពុំមានជួបប្រទះ ឃើញអ្វីដែលខុសច្បាប់ នោះឡើយ ក៏ប៉ុន្តែ មិនបានប៉ុន្មាននាទីផង មុខសញ្ញាទី២ ក៏បានបង្ហាញខ្លួន គឺជារថយន្ត ប្រភេទម៉ាស្តារពណ៌ស ពាក់ស្លាកលេខ បាងកក ៦៧៥៩ ) ដោយមានអ្នកបើកបរ តែម្នាក់គត់នៅក្នុង រថយន្ត គឺមានឈ្មោះ បឋម ផន ស្ងៀមនុកូល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ០៤ ឃុំណាតាខ្វាន់ ស្រុកមឿង ខេត្តរៈយ៉ង ដោយកំលាំងបាន ឆែកឆេរនៅក្នុងរថយន្ត បានប្រទះឃើញមាន ថ្នាំញៀនប្រភេទយ៉ាម៉ា មានចំនួន ៤៥៦ដុំ ស្មើនឹង៩១២ ០០០ គ្រាប់ យោងតាមចំលើយ សារភាព ពួកគេទាំង៣ បាននិយាយថា ជាការដឹកសុីឈ្នួលអោយគេ តែប៉ុណ្ណោះ ដោយដឹកចេញពីស្រុក ថាអ៊ុថេន ស្ថិតក្នុងខេត្តនគរភ្នំ ទៅកាន់ខេត្តចំនួន០៣ នៅភាគខាងត្បូង នៃប្រទេសថៃ ជាពិសេសគឺខេត្តសុងខ្លា ដោយមានឈ្មួញធំៗ ជាច្រើន រង់ចាំទទួល នៅទីនោះផ្ទាល់ ហើយពួកគេក្នុងម្នាក់ៗ ទទួលបានប្រាក់ឈ្នួល ៥មុឺនបាត បច្ចុប្បន្នកំលាំងជំនាញ បាននាំខ្លួនពួក គេទាំង០៣នាក់ រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការ ខេត្តដើម្បីសាកសួរបន្ត និងចាត់វិធាន ការតាមផ្លូវច្បាប់៕

 

19030291_428325700883134_2971432975680489644_n 19059324_428325777549793_4070172337332196876_n 18951363_428325814216456_1729484293210949224_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84