ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

សាលាសង្កាត់ចំនួន ៤ ក្នុងក្រុងស្ទឹងសែន ត្រូវបានបើកការដ្ឋាន សាងសង់ក្នុងថ្ងៃតែមួយ

សាលាសង្កាត់ចំនួន ៤ ក្នុងក្រុងស្ទឹងសែន ត្រូវបានបើកការដ្ឋាន សាងសង់ក្នុងថ្ងៃតែមួយ

ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​ អភិបាលខេត្ត​ បាន​អញ្ជើញ​ជា​គណៈ អធិបតី​ក្នុង​ពិធីបើក ការដ្ឋាន​សាងសង់​សាលាសង្កាត់ និង​ប៉ុស្តិ៍នគរបាល ក្នុងនោះ​រួមមាន សង្កាត់​កំពង់រទេះ សង្កាត់​កំពង់ធំ សង្កាត់​ស្រយ៉ូវ សង្កាត់​កំពង់ក្របៅ និង​ប៉ុស្តិ៍នគរបាល​រដ្ឋ បាល​សង្កាត់​កំពង់ធំ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន​ការ អញ្ជើញ​ចូលរួម​ពី លោក​អភិបាលក្រុង មន្ត្រីរាជការ ចៅសង្កាត់ និង​ប្រជាពលរដ្ឋ ​យ៉ាងច្រើន​កុះករ​ផងដែរ
បន្ទាប់ពី​បាន​ស្តាប់ ​របាយការណ៍​ចៅ សង្កាត់​រួចមក ឯកឧត្តម សុខ លូ ​បានលើកឡើង​ថា៖ កន្លងមកនេះ​ថវិកា​ឃុំ​សង្កាត់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​សាងសង់​សាលាឃុំ​សង្កាត់​ទេ គឺ​សម្រាប់តែ​ចំណាយ ​ទៅ​ទៅលើ​ការបម្រើ​ សេវាសាធារណៈ ដូចជា សាងសង់​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម ប៉ុន្តែ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ថ្នាក់ដឹក នាំ​ខេត្ត​មិន​ទុកចោល​រហូត​នោះទេ គឺ​បានគិត​គូរ ថា​តើ​សាលាសង្កាត់ ​គួរ​សាងសង់ ​នៅពេលណា? ជា​ឱកាស​ដ៏​ល្អ ​ក្នុងពេល​បច្ចុប្បន្ននេះ ដោយ​សេដ្ឋកិច្ចជាតិ ​មាន​កំណើន៧ ភាគរយ​ទើប​ធ្វើ ឲ្យ​កម្រិត​ថវិកាជាតិ​ សម្រាប់​ការអភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ត្រូវបាន​កើនឡើង​ ជាបន្តបន្ទាប់ ហេតុ​ដូចនេះ​ទើប ​ខេត្ត​មាន​លទ្ធ​ភាព សាងសង់​សំណង់​ ទាំងនេះ​បាន សម្រាប់​ខេត្តកំពង់ធំ ក្នុង​ឆ្នាំ២០១៧នេះ ទទួលបាន​ការសាង សង់​សាលាសង្កាត់​ចំនួន ១០ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ១ ក្នុងនោះ​មាន ក្រុង​ស្ទឹងសែន ចំនួន ៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចំនួន ១ ស្រុក​បារាយណ៍ ចំនួន ២ ស្រុក​សន្ទុក ចំនួន ១ ស្រុក​កំពង់ស្វាយ ចំនួន ១ និង​ស្រុក​ស្ទោង ចំនួន ២សម្រាប់​ស្រុក​ផ្សេងទៀត ដែល​មិនទាន់មាន​សាលាឃុំ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ធ្វើជា​បន្តបន្ទាប់ រដ្ឋាភិបាលមិនដែល ​ដើរ​សន្យា​ចោល​នេះ​ទេ គឺ​ធ្វើអ្វី​ទៅតាម​ក ម្រិត​លូតលាស់​របស់​ថវិកា ជាតិ​ដែល​យើង​មាន មិនមែន​ចេះតែ​នឹង​ឃើញថា​ចោល ធ្វើ​មិនកើត​នោះទេ ការ​បម្រើសេវា​ធា​រណៈ ​នៅតាម​ឃុំ​សង្កាត់​វិញ មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ឥឡូវនេះ ​នៅតាម​ភូមិ​នីមួយៗ គឺមាន​ការអភិវឌ្ឍ ​ផ្លូវលំ​ខ្វាត់ខ្វែង ហើយ​ឈានទៅ ​ចាក់​ផ្លូវ​កៅស៊ូ និង​បេតុង​ទៀតផង សម្រាប់​ខេត្តកំពង់ធំ ​យើង​នេះ រដ្ឋបាលខេត្ត​នឹង​ បន្តធ្វើ​ការកែលម្អ​ សោភណ្ឌ​ភាព​ក្នុង​ខេត្ត និង​តាម​សួន ច្បារ​មួយចំនួន ឲ្យ​មាន​លក្ខណៈ​ កាន់តែ​ប្រសើរឡើង ​ថែមទៀត ជាពិសេស​គឺ​ ក្រុង​ស្ទឹងសែន បងប្អូន​ដឹង​ហើយ​ គណបក្ស​មួយចំនួន​ តែងតែ​ដើរឃោសនា ​ដើម្បី​យក​សន្លឹកឆ្នោត ​គេ​ថាបើ​គេ​ឈ្នះ ឆ្នោត​ផ្តល់ ថវិកា​ជូន​មនុស្ស​ចាស់ ៤មុឺនទៅ៨ម៉ឺន​រៀល និង​ផ្ទេរ​ថវិកាជាតិ ៥០ម៉ឺន​ដុល្លារ​ក្នុង​ មួយ​ឆ្នាំទៅ​ឲ្យ​ឃុំ សង្កាត់​នីមួយៗ ដែល​ថវិកានេះ​ មិនអាច​ដោះ ស្រាយបាន​នោះទេ ហើយបានប្រកាស ​លុបចោល​ក្រសួង ​អភិវឌ្ឍន៍ជនបទ ដែលជា​ក្រសួង ​មួយ​បាន​បំពេញ ភារកិច្ច​ការងារ​ អភិវឌ្ឍន៍​ដ៏​ល្អ ​នៅ​មូលដ្ឋាន​ឲ្យ​ មានការ​រីកចម្រើន​ លើ​វិស័យ​ជាច្រើន ដូចជា​ការអភិវឌ្ឍ​ផ្លូវលំ​ជនបទ ការអនុវត្ត​គ ម្រោងទឹកស្អាត អណ្តូងទឹក ស្រះទឹក….បម្រើ​ជីវភាព ​ប្រជាជន​នៅ​ជនបទ ជា​ចុងបញ្ចប់​ ឯកឧត្តម បាន​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​ទាំងអស់​ កុំ​ជឿ​លើ​ការឃោសនា​ អកុសល​របស់ ​គណបក្ស​មួយចំនួន ជាពិសេស​កុំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បី​ជ្រើសរើស​គណបក្ស​ណា​ដែល ​បងប្អូន​ពេញចិត្ត ជាពិសេស​គឺ​ជ្រើសរើស មេឃុំ ចៅសង្កាត់ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ដើម្បី​បន្ត​ដឹកនាំ និង​រក្សាសុខ​ សន្តិភាព​បន្តទៀត ៕

 

18765646_423854164663621_6990559845190255305_n 18740005_423854454663592_6553915743301297524_n 18765759_423854314663606_3553152750314524466_n 18814235_423854264663611_1275243728432658248_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84