ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

នាយឧត្តមសេនីយ៍ មាស សុភា៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកសង្រ្គោះជាតិ សង្រ្គោះប្រជាពលរដ្ឋ ពិតប្រាកដ ខុសពីគណបក្សខ្លះ ដែលសង្គ្រោះតែអ្នកខូច ដើរបង្កចលាចល ក្នុងសង្គម

នាយឧត្តមសេនីយ៍ មាស សុភា៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកសង្រ្គោះជាតិ សង្រ្គោះប្រជាពលរដ្ឋ ពិតប្រាកដ ខុសពីគណបក្សខ្លះ ដែលសង្គ្រោះតែអ្នកខូច ដើរបង្កចលាចល ក្នុងសង្គម

(ព្រះវិហារ)៖ នៅចំពោះមុខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង១០០០នាក់ នៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក មាស សុភា សមាជិកអចិ ន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយ ខេត្តព្រះវិហារ បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះជាតិ សង្គ្រោះប្រជាពលរដ្ឋ ពិតប្រាកដ ខុសពីគណបក្សខ្លះ ដែលសង្រ្គោះ តែមនុស្សខូច និងអ្នកដែលបង្កច លាចលក្នុងសង្គម»
ការថ្លែងរបស់ លោក មាស សុភា បែបនេះ ក្នុងឱកាសដែល លោករួមជាមួយ លោក អ៊ុន ចាន់ដា ប្រធានគណបក្ស ខេត្តព្រះវិហារ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយភ្នាក់ងារ សង្កេតការណ៍ តាមការិយាលយ័បោះឆ្នោត រាប់សន្លឹកឆ្នោត ទាំង៣២៨ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ លោក មាស សុភា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស មួយដែលមានវ័យ ចំណាស់ជាងគេ ខាងនយោបាយ គឺបង្កើតឡើង បានរយៈពេលជាង ៦០ឆ្នាំហើយ ថែមទាំងបាន ជួយសង្រ្គោះជាតិ និងប្រជាពលរដ្ឋ ឲ្យរួចផុតពីទុក្ខ លំបាកនានា ដែលខុសពី គណបក្សសង្រ្គោះខ្លះ ដែលតែងតែសង្រ្គោះ តែអ្នកខិលខូចបង្កច លាចលក្នុងសង្គមជារឿយៗ
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស មួយដែលមានការ គាំទ្រយ៉ាងច្រើន លើសលប់ពី ប្រជាពលរដ្ឋ ដូច្នេះហើយទើប យើងធ្វើការ ដឹកនាំប្រទេស ជាតិបានយូរ និងបាននាំមក នូវសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់វិសយ័ជូន ជាតិមាតុភូមិ និងប្រជាពលរដ្ឋ ខ្មែរយើងបើគ្មាន គណបក្ស ប្រជាជនកម្ពុជាទេ ក៏យើងគ្មានថ្ងៃនេះដែរ ដូច្នេះការដើរ ឃោសនាបោប្រាស់របស់ បក្សនយោបាយ មួយចំនួន ដែលតែងតែវាយ ប្រហារមកលើ គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋ លែងជឿទៀតហើយ លោកបានថ្លែង ប្រាប់ឲ្យប្រជាពលរដ្ឋ បន្តការគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីយើងឈាន ឆ្ពោះទៅរកជ័យជំនះ សំរាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ និងសូមឲ្យភ្នាក់ងារ សង្កេតការរបស់យើង ត្រូវរួមសាមគ្គីគ្នា យកចិត្តទុកដាក់ ធ្វើការតាមដាន សកម្មភាពថ្ងៃ បោះឆ្នោតនៅតាម ការិយាល័យនានា ខាងមុខនេះឲ្យបានល្អ៕

 

18485881_418489218533449_4239478074026777810_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចប្រជាជន | Amnach Procheachun News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 21 111 86 / 086 61 11 86 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចប្រជាជន | Amnach Procheachun News» | អ៊ីម៉ែល៖ ###

សហការផ្តល់ព័ត៌មាន៖ 097 21 111 86 / 086 61 11 86